3-D Secure ផ្តល់ជូននូវស្រទាប់សុវត្ថិភាពបន្ថែមមួួយជាន់ទៀតសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកមុននឹងអនុញ្ញាត។ វាអនុញ្ញាតឲ្យមានការផ្លាស់ប្តូរទិន្នន័យរវាងអ្នកជំនួញ ធនាគារចេញប័ណ្ណ និងនៅពេលចាំបាច់រវាង អ្នកប្រើប្រាស់ប័ណ្ណដើម្បីបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានផ្តួចផ្តើមដោយម្ចាស់កម្មសិទ្ធិត្រឹមត្រូវនៃគណនីនោះ។
3-D Secure 1.0 ដែលត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងដោយ Visa បានស្ថិតនៅក្នុងទីផ្សារអស់រយៈពេល 15 ឆ្នាំមកហើយ។ 3DS 2.0 គឺជាជំនាន់ថ្មីនៃពិធីការ 3DS ដែលត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងដោយ EMVCo ។